You are currently viewing តួនាទីទាំង7របស់ម៉ាឃីតធីង

តួនាទីទាំង7របស់ម៉ាឃីតធីង

  • Post category:Marketing

ការយល់ដឹងអំពីតួនាទីស្នូលរបស់ Marketing អាចជួយអោយប្រសិទ្ធភាពក្នុងការធ្វើយុទ្ធសាស្រ្តMarketing ដើម្បីសម្រេចគោលដៅអាជីវកម្មកាន់តែប្រសើរ។ វាមានភាពងាយស្រួល ដោយមិនចាំបាច់ត្រូវបង្ហាញ KPIs ប្រសិនបើអ្នកដឹងច្បាស់នូវអ្វីដែលនាយកដ្ឋានMarketing រំពឹង និងត្រូវសម្រេចអោយបាន។

តួនាទីទាំង7របស់ម៉ាឃីតធីង

តួនាទីស្នូលទាំង 7 របស់ Marketing គឺមានដូចជា៖

  1. Promotion (ការផ្សព្ធផ្សាយ)
  2. Selling (ការលក់)
  3. Product/ Service Management (ផលិតផល/ ការគ្រប់គ្រង់សេវាកម្ម)
  4. Marketing Information Management (ការគ្រប់គ្រង់ទិន្ន័យMarketing)
  5. Price (តម្លៃ)
  6. Financing (ហិរញ្ញវត្ថុ)
  7. Distribution (ការបែងចែក)

ដើម្បីជួយអាជីវកម្មរបស់អ្នករីកចម្រើន អ្នកត្រូវពង្រឹងផ្នែកនីមួយៗព្រមគ្នា និងការបង្កើតវិធីសាស្រ្តទីផ្សារប្រកបដោយផលិតភាព។

យើងនឹងលំអិតបន្ថែមលើផ្នែកនីមួយៗនៅខាងក្រោមៈ

1. Promotion (ការផ្សព្ធផ្សាយ)

នៅពេលអ្នកទីផ្សារធ្វើការគូសកំណត់បង្ហាញពីគោលដៅការធ្វើទីផ្សាររបស់ពួកគេ ផ្នែកផ្សព្ធផ្សាយជាធម្មតាតែងតែស្ថិតនៅលេខរៀងទី១ នៃគម្រោងផែនការ។ កាលដែលធ្វើអោយឈ្មោះរបស់អ្នកអាចស្ថិតនៅចំពោះមុខអតិថិជន ការកសាង Brand awareness (ការយល់ដឹងអំពីផលិតផល) និងក្រុមហ៊ុន គឺជាភាពចាំបាច់ដំបូងសម្រាប់ នាយកដ្ឋានMarkeitng ត្រូវធ្វើ។

យុទ្ធសាស្រ្តផ្សាព្ធផ្សាយ ជាធម្មតាមានភាពត្រួតគ្នាជាមួយផ្នែកផ្សេងៗទៀតរបស់អាជីវកម្ម និង សកម្មភាព Awareness-building (ការយល់ដឹង) ដូចជា ការផ្សាយពាណិជ្ជកម្ម និង Public Relation ( ទំនាក់ទំនងសាធារណ)។ យុទ្ធសាស្រ្តផ្សព្ធផ្សាយ ក៏អាចរួមបញ្ជូលគ្នាបានផងដែររវាងសមាសធាតុរបស់ Digital Marketing និង Traditional ដើម្បីបង្កើតបានូវយុទ្ធសាស្ត្រមួយដែលសំបូរបែប ជំរុញការផ្សព្ធផ្សាយអោយកាន់មានប្រសិទ្ធភាព។

2. Selling (ការលក់)

ការលក់គឺផ្តោតលើការបង្កើតនៅអតិថិជនសក្តានុពលពីយុទ្ធនាការផ្សព្ធផ្សាយ និង brand awareness។

យុទ្ធសាស្ត្រម៉ាឃីតធីងរបស់អ្នកគួរតែមានទំនាក់ទំនងទៅការអតិថិជនដែលស្ថិតនៅគ្រប់ដំណាក់់កាល់នៃ buyer’s journey ដែលត្រូវធ្វើអោយពួកគាត់ឆ្ពោះទៅដំណាក់បន្តបន្ទាប់ រហូតដល់សម្រេចការលក់។ អ្នកអាចធ្វើដូចនេះបានដោយការកំណត់នៅមាតិកាផ្សព្ធផ្សាយរបស់អ្នកទៅកាន់ក្រុមអតិថិជនទៅតាមដំណាក់កាលនីមួយៗ។

3. Product/ Service Management (ផលិតផល/ ការគ្រប់គ្រង់សេវាកម្ម)

ការបង្កើតនៅផលិតមួយថ្មី ល្អប្រសើរ ដែលស្របតម្រូវការអតិថិជន និងបំពេញចន្លោះនៅក្នុងទីផ្សារ គឺមិនមែនជាភាពកើតឡើងដោយចៃដន្យ ឬភាពសំណាងនោះទេ។ វាត្រូវការចំណាយពេលច្រើនក្នុងការសិក្សាស្រាវជ្រាវពីទីផ្សា និងដំណោះស្រាយបញ្ហា តម្រូវការអតិថិជន ដើម្បីជាមូលដ្ឋានបង្កើតនូវអ្វីដែលថ្មីមួយ សម្រាប់មនុស្ស និងស្វែករកនូវវិធីសាស្រ្តបែបណាដែលធ្វើអោយផលិតផលនោះដល់ដៃអតិថិជនគោលដៅ។

ផ្នែកទីផ្សារកំណត់នូវឱកាសរីកលូតលាស់អាជីវកម្មនៅពេល៖

  • និយាយអំពីការរំពឹងទុក
  • ធ្វើការវិភាគលើគូប្រកួតប្រជែង
  • ការរួមបញ្ជូល Feedback ពីអ្នកប្រើប្រាស់ និងបំឡែងទៅជាយុទ្ធសាស្ត្រម៉ាឃីតធីង

នៅក្នុងករណីនេះ ផ្នែកស្រាវជ្រាវទីផ្សារ ដើរតួនាទីសំខាន់ប្រមូលនៅទិន្នន័យអំពីអតិថិជន និងធ្វើការជាមួយផ្នែកអភិវឌ្ឍន៍ផលិតផល ដើម្បីបង្កើត និងកែសម្រួលផ្នែកណាមួយនៃផលិតផល ដើម្បីបំពេញតម្រូវការអតិថិជន។

4. Marketing Information Management (ការគ្រប់គ្រង់ទិន្ន័យMarketing)

យុទ្ធសាស្រ្តម៉ាឃីតធីង ដំណើរការបានសុទ្ធតែផ្អែកតាមទិន្នន័យ គ្រប់អ្នកទីផ្សារ សុទ្ធតែដឹងថា ការទទួលព័ត៌មាន ការស្គាល់ពីអតិថិជន គូប្រកួតប្រជែង ក៏ដូចជាការយល់អំពីនិន្នាការទីផ្សារ គឺកាន់តែធ្វើអោយដំណើរការធ្វើយុទ្ធសាស្រ្តទីផ្សារ កាន់តែមានភាពជោគជ័យ និងទទួលបានលទ្ធផលល្អ។

មុខងារស្នូលមួយដែលជួនការត្រូវបានគេមើលរំលងក្នុងការធ្វើទីផ្សារ ដោយការប្រមូលទិន្នន័យដ៏មានដ៏មានតម្លៃនេះ រួចបំបែកវា និងបែងចែកប្រើប្រាស់ជាប្រយោជន៍ទៅតាមផ្នែកផ្សេងទៀតនៅក្នុងអាជីវកម្ម។

ផ្នែកលក់ តែងតែធ្វើការស៊ីជម្រៅនៅក្នុងស្ថានភាពទីផ្សារ ដើម្បី

  • កំណត់ពីនិន្នាការទីផ្សារចុងក្រោយ
  • ការឆ្លើយតបជាមួយយុទ្ធសាស្ត្រគូប្រកួតប្រជែង
  • ឆ្លើយតបបញ្ហាផ្សេងៗរបស់អតិថិជន

5. Pricing (តម្លៃ)

ការស្រោវជ្រាទីផ្សារអាចប្រាប់អោយដឹងពីកំណត់តម្លៃនៃផលិតផល។ ការកំណត់ថ្លៃ មានភាពស្មុកស្មាញច្រើន ដែលម្ចាស់អាជីវកម្មត្រូវធ្វើការស្វែករកនូវចំណុចត្រួតស៊ីគ្នាមួយ រវាងគុណតម្លៃនៃផលិតផល ឬសេវាកម្មសម្រាប់អតិថិជន ជាមួយនឹងថ្លៃដើមនៃការផលិត និងចែកចាយ អោយសមស្របទៅតម្លៃទីផ្សាប្រកួតប្រជែង។

ការស្រាវជ្រាវទីផ្សារជួយអោយអ្នកកាន់តែស្គាល់ច្បាស់កម្រិតគុណតម្លៃនៃផលិតផលរបស់អ្នកដែលមានចំពោះអតិថិជន។ ដូច្នេះការស្រាវជ្រាវជាផ្នែកសំខាន់ ដើម្បីស្វែករកតម្លៃមួយដ៏សមរម្យនៃផលិតរបស់អ្នក ដែលនេះគឺជាផ្នែកសំខាន់ទី១ ក្នុងការវិភាគពីគូប្រកួតប្រជែង។

6. Financing (ហិរញ្ញប្បទាន)

ពួកយើងសុទ្ធតែដឹងថា ថ្វីត្បិតតែ Marketing មានតួនាទីសំខាន់ក្នុងការសម្រេចនូវគោលដៅអាជីវកម្ម ក៏ប៉ុន្តែវាត្រូវបានគេលើកយកពិភាក្សាតិចតួចពីវា ហេតុអ្វី?

និយាយពីហិរញ្ញវត្ថុ ប្រហែលមិនដូចជាអ្វីដែលក្រុមMarketing ត្រូវព្រួយបារម្ភ ប៉ុន្តែបើគិតមកបែបនេះវិញ ប្រសិនបើនាយកដ្ឋានរបស់អ្នកមិនមានខ្ទុង់សម្រាប់ចំណាយ សម្រាប់គាំទ្រ Marketing Campaign ហើយតើអ្នកនិងដើរឆ្ពោះទៅដល់គោលដៅរបស់អ្នកដោយរបៀបណា?

នៅពេលគិតអំពីហិរញ្ញវត្ថុ ពួកគេជាធម្មតាតែងតែផ្តោតលើការចំណាយដំបូងសម្រាប់ប្រតិបត្តិការអាជីវកម្មថ្មី ប៉ុន្តែនៅធាតុពិតប្រាកដ ហិរញ្ញវត្ថុនៅបន្តជាកង្វល់សម្រាប់ម្ចាស់អាជីវកម្ម ដែលត្រូវធ្វើការសម្រេច គម្រោងថវិកាពី ១ឆ្នាំទៅ១ឆ្នាំ។

ការចំណាយទៅលើទីផ្សាថ្មី គីជាការបង្កើននៅអតិថិជនសក្តានុពលបន្ថែម ហើយដែលអាចអោយក្រុម Marketing បង្ហាញទៅការអតិថិជនបានឃើញនៅគុណតម្លៃរបស់ផលិតផល និងអាជីវកម្ម បានធំ ក៏ដូចជាបង្កើតនូវប្រាក់ចំណេញបន្ថែមផងដែរ។ ប្រសិទ្ធភាពនៃការគ្រប់គ្រប់Marketing គឺជាគន្លឺះភាពជោគជ័យ។

ភាពជោគជ័យរបស់សកម្មភាព Marketing ក៏ជាផ្នែកមួយជួយអោយអាជីវកម្មទទួលបានហិរញ្ញប្បទាន ពីភាគីទី៣ អាចនិយាយបានថា បានមកពី ឥណទាពីធនាគារ ឬក៏ការវិនិយោគពីក្រុមហ៊ុនបណ្តាក់ទុន។ គ្រប់អង្គភាពអាជីវកម្ម មិនថាជាក្រុមហ៊ុនឯករាជ្យ ឬ ស្ថាប័នហិរញ្ញវត្ថុ តែចង់ឃើញអាជីវកម្ម Marketing Plan ដ៏វិសេសវិសាល ដែលអាចជួយកសាងកេរ្តិ៍ឈ្មោះ ដើម្បីជ្រៀតចូលទីផ្សា និងបង្កើតបាននូវចំណូលក្នុងរយៈពេលវែង។

7. Distribution (ការបែងចែក)

“Distribution ការបែងចែក”? អ្នកប្រហែលកំពុងសួរខ្លួនឯង “មិនមែនបញ្ហានៃការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ទេឬ”?

បាទ, ប៉ុន្តែថា តើអ្នកលក់ផលិតផលនៅទីណា និងតើនិងធ្វើអោយផលិតផលទៅដល់ដៃអតិថិជនដោយរបៀបណា ហើយនេះគឺជាបញ្ហា Marketing ផងដែរ ថាតើអ្នកជ្រើសយកតាមបែប Digital ឬ Physical Distribution។

ការជ្រើសរើសរបៀបបែងចែក គឺត្រូវតែយល់ច្បាស់ពីអតិថិជនគោលដៅរបស់អ្នកនូវរបៀបដែលពួកយល់ឃើញពី Brand (ម៉ាក) របស់អ្នក កន្លែងដែលពួកគេរំពឹងថាអាចស្វែករកផលិតផលអ្នក។ វាប្រៀបដូចជាអ្នកមិនដែលនឹកថាទៅរក ស្បែកជើង Pedro នៅផ្សារអូរឬស្សីអញ្ជឹង។ ម៉ាកផលិតផលទាំងនោះ គឺមានទីផ្សាគោលដៅផ្សេងពីគ្នា។

ហេតុអ្វីបានជា តួនាទីទាំង 7 របស់ម៉ាឃីតធីងមានសារៈសំខាន់?

យល់ច្បាស់ពីតួនាទីទាំង 5 របស់ម៉ាឃីតធីង និងអនុវត្តន៍វាអោយបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់សម្រាប់ភាពជោគជ័យរបស់អាជីវកម្ម។

អ្នកទីផ្សារជាច្រើនតែងតែធ្វើយុទ្ធនាការទីផ្សារ ដោយមិនបានយល់ច្បាស់ពីឥទ្ធិពលនេះទៅលើប្រតិបត្តិការអាជីវកម្មទាំងមូលឡើយ។

ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រ និងផែនការម៉ាឃីតធីងជោគជ័យ ម្ចាស់អាជីវកម្មគួរតែយល់អំពីមុខងារម៉ាឃីតធីងផ្សេងៗគ្នា និងតាកតិចក្នុងការប្រតិបត្តិវាអោយបានត្រឹមត្រូវ។

សេចក្តីសន្និដ្ឋាន

មុនពេលអ្នកធ្វើយុទ្ធនាការបន្ទាប់របស់អ្នក ត្រូវប្រាកដថាអ្នកយល់ច្បាស់អំពី តួនាទីទាំង 7របស់ម៉ាឃីតធីង និងដឹងនៅអ្វីដែលយុទ្ធនាការដែលអ្នកកំពុងធ្វើវា។ ទាំងអស់នេះនិងជួយអោយអ្នកកែសម្រួលយុទ្ធនាការរបស់អ្នក ល្អប្រសើរ និងសម្រេចបាននូវលទ្ធផលល្អជាមួយនឹងឥទ្ធិពលម៉ាឃីតធីងដែលអ្នកបានដាក់ចូលប្រើប្រាស់។

ឧបករណ៍ម៉ាឃីតធីងទាំងអស់របស់អ្នកគួរតែប្រើប្រាស់វា ដើម្បីសម្រេចនៅរឿងអ្វីមួយ។ អ្នកអាចកែសម្រួល ឧបករណ៍ម៉ាឃីតធីង, ថវិការចំណាយ និងយុទ្ធសាស្រ្តតាមវិធីសាស្ត្រជាច្រើន។ នេះនិងជួយអ្នកសម្រេចបាននូវលទ្ធផលល្អប្រសើរ ដែលធ្វើអោយមានលក្ខណៈងាយស្រួលដ៏ដំណើរការលូតលាស់របស់អាជីវកម្ម។