You are currently viewing Traditional Marketing ឬ ការធ្វើទីផ្សារតាមបែបប្រពៃណី

Traditional Marketing ឬ ការធ្វើទីផ្សារតាមបែបប្រពៃណី

Traditional Marketing ឬ ការធ្វើទីផ្សារតាមបែបប្រពៃណី

Traditional Marketing គឺជាការធ្វើទីផ្សារគ្រប់ទម្រង់ ដោយមិនជាប់ពាក់ព័ន្ធអ៊ីនធឺណិត ដើម្បីផ្សព្ធផ្សាយដល់អតិថិជន។ ឧទាហរណ៍ Tradition Marketing រួមមានដូចជា កាសែត ការបោះពុម្ពផ្សាយ ផ្ទាំងផ្សាព្ធផ្សាយ ទូរទស្សន៍ និងវិទ្យុ ជាដើម។

ភាពវិជ្ជមាន និងអវិជ្ជមាន យុទ្ធសាស្ត្រ Traditional marketing

Digital Marketing បានក្លាយជាគោលដៅចំបងសំខាន់របស់អ្នកម៉ាឃីតធីង។ តែមិនមែនមានន័យថា មិនមានចន្លោះសម្រាប់ Traditional Marketing នោះទេ។ ការួមបញ្ជូលគ្នារវាង Digital Marketing និង Traditional Marketing អាចជួយអោយផលិតផល និងអាជីវកម្ម របស់អ្នកកាន់តែរីកវិសាលភាពទៅអតិថិជនបានកាន់តែច្រើន ប៉ុន្តែការប្រើប្រាស់នូវវិធីសាស្ត្រទាំង២នេះ វាផ្អែកទៅលើផលិតផល និងក្រុមហ៊ុនរបស់អ្នក។ ជាក់ស្តែង អាជីវកម្មខ្លះ គឺបានធ្វើប្រតិបត្តិការដោយប្រើប្រាស់តែ Traditional Marketing តែប៉ុណ្ណោះ ដូច្នោះគឺវាផ្អែកលើស្ថានភាពអាជីវកម្មរបស់អ្នក។

ដរាបណាអ្នកនៅតែគិតអំពី 7Ps ហើយអនុវត្តន៍វាអោយបានល្អបំផុត នោះអត្រានៃភាពជោគជ័យមានខ្ពស់ ដែលទទួលពីឥលិពល Marketing។

នៅផ្នែកបន្ទាប់ ពួកយើងនិងធ្វើការនិយាយអំពីភាពវិជ្ជមាន និងអវិជ្ជមានរបស់ Traditional Marketing និងប្រៀបធៀបគ្នាជាមួយ Digital Marketing ប្រសិនបើអ្នកមានបញ្ហាក្នុងការសម្រេចជ្រើសរើស សម្រាប់ប្រើក្នុងអាជីកម្ម ឬផលិតផលរបស់អ្នក ពួកយើងនឹងងលំអិតបន្ថែមអំពីវានៅខាងក្រោម។

គុណសម្បត្តិ Traditional Marketing

បើទោះបីជាការពិតនៃទម្រង់ខ្លះរបស់ Traditional Marketing មើលទៅរាងហួសសម័យកាលបន្តិចក៏ដោយ តែវានៅតែមានសារៈប្រយោជន៍ ដែលចាំបាច់ត្រូវរួមបញ្ជូលទៅក្នុងយុទ្ធសាស្ត្រនាពេលបច្ចុប្បន្នដែរ។

ផ្នែកមួយដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតនៃ Traditional Marketing ដែលអនុញ្ញាតអោយផលិតផលអ្នកបង្ហាញវត្តមាននៅគ្រប់ទីកន្លែងសារធារណៈ គឺជាការប្រើប្រាស់ផ្លូវ ក៏ដូចទីសារធារណៈ ក្នុងការធ្វើ Traditional Marketing ដើម្បីបង្ហាញការផ្សាព្ធផ្សាយទៅកាន់អតិថិជនសក្តានុពល នៅពេលដែលពួកគេធ្វើដំណើរទៅធ្វើការ និងត្រលប់មកវិញ ឬតាមមធ្យមបាយផ្សេងៗទៀត។ ទម្រង់នៃការផ្សព្ធផ្សាយច្រើនបែបនេះ បានជួយអោយផលិតរបស់អ្នកបានឃើញដល់អតិថិជន ដែលធ្វើអោយលទ្ធភាពនៃការលក់កាន់តែមានច្រើន និងប្រាក់ចំណេញកើនឡើង។

Traditional Marketing វាមានភាពងាយស្រួល និងសាមញ្ញ ប្រសិនក្រុមការងាររបស់អ្នកមិនទាន់សុាំជាមួយនឹង Digital Marketing និងតាកតិចផ្សេងៗដែលវាបង្កើតឡើង។ វាមានរឿងជាច្រើនដែលត្រូវអោយអ្នកសិក្សាបន្ថែមពីវា ដើម្បីអោយស្ទាត់ជំនាញលើផ្នែកនេះ។ ដូច្នេះ Digital Marketing Campaign អាចនឹងត្រូវបានលើយកមកពិភាក្សាគ្នា ដើម្បីជំរុញបន្ថែមលើយុទ្ធសាស្រ្ត Marketing និងសម្រចគោលដៅអាជីវកម្ម ប្រសិនបើក្រុមការងារអភិវឧ្ឍន៍ខ្លួនបន្ថែម ឬក៏ក្រុមហ៊ុនបន្ថែមផ្នែកជំនាញនេះតែម្តងក៏បាន។

វាក៏មានសារសំខាន់ផងដែរ ក្នុងការគិតអំពីប្រភេទអតិថិជន ដែលអ្នកចង់អោយផលិតផលអ្នកទៅដល់ Digital Marketing នឹងជាជម្រើសល្អបំផុត ប្រសិនបើគោលដៅអតិថិជនរបស់អ្នក មានវ័យក្មេង ឬក៏ អ្នកប្រើប្រាស់អ៊ីនធឺណិត ដែលពួកគេនិយមប្រើប្រាស់ទូសព្ទ និងកុំព្យូទ័រ ក៏ប៉ុន្តែអ្នកនិងត្រូវផ្តាច់ឆ្ងាយពីអតិថិជនគោលដៅផ្សេងទៀត ប្រសិនបើអ្នកផ្តោតលើផ្នែក Digital ខ្លាំងពេក។ Traditional Marketing ក៏អាចល្អប្រសើរផងសម្រាប់ប្រភេទអតិថិជនវ័យចំណាស់ ដែលពួកគាត់មិនសូវចំណាយពេលច្រើនលើការប្រើប្រាស់ កុំព្យូទ័រ និង ទូសព្ទ។

ក៏ព្រោះតែ Digital Marketing មិនធ្លាប់បានប្រើប្រាស់នៅក្នុងប្រតិបត្តិការអាជីវកម្មមួយចំនួន ដូច្នេះ Traditional Marketing ប្រហែលជម្រើសមួយសុវត្ថិភាពផងដែរ។ អ្នកក៏ប្រហែលជាគិតផ្តោតតែលើ Traditional Marketing ផងដែរ ប្រសិនបើអ្នកមិនចង់ចំណាយបន្ថែមលើការផ្លាស់ប្តូរ ឬក៏បណ្តុះបណ្តាលក្រុមការងាររបស់អ្នក។

គុណវិបត្តិ Traditional Marketing

Traditional Marketing គឺមានគុណសម្បត្តិ អត្ថប្រយោជន៍ក៏ពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថា គ្មានភាពអវិជ្ជមាននោះទេ ក៏មានហេតុផលជាច្រើន ដែល Digital Marketing បានក្លាយជាគូប្រកួតប្រជែងនិង Traditional Marketing ហើយយើងនិងថ្លឹងថ្លែងអោយឃើញពីភាពវិជ្ជមាន និងអវិជ្ជមាន ដើម្បីជួយអ្នកសម្រេចអោយបានត្រឹមត្រូវក្នុងអាជីវកម្មរបស់អ្នក។

សម្រាប់ការចាប់ផ្តើម Traditional Marketing ជាធម្មតាមានការចំណាយថ្លៃខ្លាំងជាង Digital Marketing។ តម្លៃសម្រាប់ចន្លោះកន្លែងដាក់ផ្សព្ធផ្សាយ គឺមានតម្លៃថ្លៃខ្លាំង ជាពិសេស ប្រសិនបើអ្នករកជួរកន្លែងពាណិជកម្ម នៅពេលដែលមានមនុស្សទស្សនាច្រើន ឬក៏ដាក់ផ្ទាំងពាណិជកម្មនៅកន្លែងទីប្រជុំជននៃទីក្រុង។

ជាមួយ Digital Marketing អ្នកអាចធ្វើការផ្សព្ធផ្សាយបានច្រើនបណ្តាញសង្គម ដោយមិនមានការចំណាយច្រើន បើធៀបជាមួយ Traditional Marketing។ ពាណិជកម្មរបស់អ្នកអាចត្រូវបានដាក់បង្ហាញនៅលើ Facebook, Youtube, Website និងតាមទម្រង់ផ្សេងៗជាច្រើនទៀត។

នៅក្នុងករណីជាច្រើន លទ្ធផលដែលទទួលបានពីសកម្មភាព Traditional Marketing គឺមានលក្ខណៈមិនច្បាស់លាស់ ដែលខុសគ្នាជាមួយ Digital Marketing អាចកំណត់បាននៅចំនួនអ្នកចុកលើ Link ឬក៏ទស្សនាវីឌីអូ ប៉ុន្តែផ្ទុយមកវិញ ការផ្សាព្ធផ្សាយតាម Traditional Marketing មិនមានការធានាអំពីអ្នកទស្សនាពាណិជកម្ម ដែលបានដាក់នៅលើទូរទស្សន៍ទេ។ ហើយការពិត អ្នកទស្សនាខ្លះ បានដេកលក់ពេលដែលកំពុងទស្សនា និងខ្លះទៀត បើកទូរទស្សន៍ចោលពេលកំពុងធ្វើការងារផ្ទះជាដើម។ ដូច្នេះ Digital Marketing អ្នកអាចទទួលបាននូវលទ្ធផលច្បាស់លាស់ ជឿកជាក់ ដែលជាទិន្នន័យសម្រាប់វិភាគ និងសម្រេចចិត្ត។

Traditional Marketing Vs Digital Marketing

Traditional Marketing ធ្លាប់មានឥទ្ធិពល និងពេញនិយមអស់រយៈពេលជាច្រើនទសវត្សរ៍ ក៏ប៉ុន្តែគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ នៅពេលវត្តមានអ៊ីនធឺណេតចូលមកដល់។ វាដូចពេល កំណើននូវការពេញនិយមទូរទស្សន៍កំឡុងឆ្នាំ50 ដែលជួយអោយការផ្សាយពាណិជកម្មមានការកើនឡើង និងដូចពេលនេះ អ៊ីនធឺណេតបានក្លាយជាវិធីសាស្រ្តថ្មីមួយដែលអោយអនុញ្ញាតផ្សព្ធផ្សាយទៅកាន់អតិថិជនទូទាំងពិភពលោកជាមួយនឹងថ្លៃចំណាយដ៏ទាប។

នៅក្នុងពេលបច្ចុប្បន្ន ការផ្សព្ធផ្សាយពាណិជកម្ម តាមរយៈ Digital Marketing មានការពេញនិយមយ៉ាងខ្លាំង ដែលផ្សព្ធផ្សាយពាណិជកម្មនេះ ត្រូវបានដាក់បង្ហាញតាមផ្នែកផ្សេងៗ និងមានច្រើនទម្រង់នៅលើ Website ដូចជានៅផ្នែកខាងលើ ខាងស្តាំង ឬក៏នៅកណ្តាលជាដើម។

ជាមួយនឹងការផ្ទុះឡើងនៅការនិយម Video Website ដូចជា YouTube នាំអោយការផ្សព្ធផ្សាយពាណិជកម្ម Online ក្នុងទម្រង់ Video បានក្លាយជាបងធំនៅក្នុង Digital Marketing។ ជាការផ្លាស់ប្តូរក្នុងការទទួលបានការប្រើប្រាស់ចូលមើលដោយឥតគិតថ្លៃ អ្នកទស្សនាត្រូវទស្សនានៅ ពាណិជកម្មខ្លីៗ មួយឬ ពីរ ក្នុងវីឌីអូ។ ប្រភេទវីឌីអូពាណិជកម្មក៏បានក្លាយជាការពេញនិយមឡើង នៅពេលដែល Twitch និងកម្មវិធី Live streaming ចាប់ផ្តើមនិងកាន់តែពេញនិយម ដែលមានអ្នកទស្សនារាប់រយពាន់អ្នក ក្នុងពេលដំណាលគ្នា។

ជាការពិត Digital Marketing ក៏រួមបញ្ជុលផងដែរនូរ Email Marketing, Search Engine optimization, Social Media Marketing និងផ្សេងៗច្រើនទៀត។ ទាំងអស់នេះ ធ្វើអោយអ្នកមានលទ្ធភាពអាចធ្វើអោយអតិថិជនទូទាំងសកលលោកបានស្គាល់ និងបានឃើញពីផលិតផល និងម៉ាករបស់អ្នកដោយសារការរួមបញ្ជូលប្រើប្រាស់ Digital Marketing នៅក្នុងយុទ្ធសាស្ត្រMarketing បច្ចុប្បន្ន។

តើយុទ្ធសាស្ត្រ Marketing មួយណាមានភាពល្អប្រសើរជាង?

ជាម្ចាស់អាជីវកម្ម ការប្រើប្រាស់យុទ្ធសាស្រ្ត Marketing គឺជារឿងសំខាន់ ដោយសារតែចង់ទទួលបាននៅអត្ថប្រយោជន៍ដ៏មានប្រសិទ្ធភាពពីការចំណាយរបស់ Marketing។

អ្វីដែលល្អប្រសិនបំផុតនោះ គឺសម្រាប់យុទ្ធសាស្រ្ត Marketing របស់អ្នកគួរតែមានរួមបញ្ជូលនៅ Digital Marketing និង Traditional Marketing។

Traditional marketing នៅតែ មានប្រសិទ្ធភាព និងផ្តល់អោយនូវអត្ថប្រយោជន៍ច្រើនដល់អាជីវកម្ម ហើយជាពិសេសនោះគឺ ប្រភេទក្រុមហ៊ុនដែលមានអតិថិជនចាស់ៗ និងមិនសូវយល់ដឹងអំពីបច្ចេកវិទ្យា។ ពួកគាត់ប្រហែលជាមិនអាចទំនាក់ទំនងបានតាមប្រព័ន្ធ Digital បាន ផ្ទុយមកវិញ ពួកគាត់អាចជានិយមទស្សនាទូរទស្សន៍ និងខ្លះទៀតប្រហែលជាគ្រាន់តែប្រើប្រាស់ត្រឹមវិទ្យុផង។ យុទ្ធសាស្រ្ត Marketing មានច្រើនដែលអ្នកត្រូវធ្វើ ដើម្បីធ្វើអោយផលិតផលទៅដល់អតិថិជន។

ជាការពិត វាជារឿងសំខាន់នូវការពិភាក្សា ជ្រើសរើសប្រើប្រាស់ យុទ្ធសាស្ត្រ Marketing ដែលសមស្របនៅក្នុងអង្គភាពអាជីវកម្ម។ ការសិក្សាលើ Digital Marketing ជាការចាំបាច់នៅក្នុងដំណាក់កាលដំបូង ប្រសិនបើអ្នកមានផែនការ ក្នុងការផ្លាស់ប្តូរពីការ បោះពុម្ភះ និងការផ្សាយពាណិជកម្មលើទូរទស្សន៍ ទៅ YouTube និង ការផ្សាយពាណិជកម្មលើប្រព័ន្ធផ្សព្ធផ្សាយសង្គម។

ការរួមបញ្ជូលគ្នា រវាង Digital និង Traditional Marketing ដើម្បីសម្រេចបាននូវគោលដៅក្រុមហ៊ុន ដែលត្រូវបានគេស្គាល់ថា Integrated Marketing (ទីផ្សាររួមបញ្ចូលគ្នា)។

អ្នកអាចធ្វើវាបានដោយប្រើរួមបញ្ជូលគ្នា Call to action នៅលើ Marketing Material ទាំងអស់បាន។ យុទ្ធសាស្រ្ត Marketing ដែលមានភាពស្អិតល្មួតនឹងគ្នា អាចជួយធ្វើអោយផលិតផល និង ម៉ាកយេហោ របស់អ្នកកាន់តែកំណត់អត្តសញ្ញាណបាន។

ប្រសិនបើអ្នកចង់ប្រើប្រាស់កញ្ចប់ថវិកា Marketing អោយកាន់តែមានប្រសិទ្ធបន្ថែម ក្នុងឱកាសពេលវេលានេះ ខណៈពេលយុគសម័យឌីជីថលមានការរីកចម្រើន អ្នកគួរតែប្រើប្រាស់នូវការរួមបញ្ជូលគ្នានៃ យុទ្ធសាស្រ្តទាំង Digital និង Traditional Marketing។ ដោយរួមបញ្ជូលនេះនឹងធ្វើអោយផលិតផលសាយភាយទៅកាន់អតិថិជនក្នុងរង្វង់ធំជាងមុន និងអាចឃើញពីភាពខុសប្លែកគ្នានៃលទ្ធផល ទៅនិងការប្រើប្រាស់យុទ្ធសាស្ត្រ Marketing តែមួយបែប។