You are currently viewing អ្វីគោលបំណងសំខាន់របស់ Marketing

អ្វីគោលបំណងសំខាន់របស់ Marketing

តាមរយៈ Marketing អ្នកយកផលិត និងសេវាកម្មរបស់អ្នកទៅកាន់អតិថិជនសក្តានុពល ដោយគ្រាន់តែអញ្ជឹញពួកគេជាភ្ញៀវចូលរួមក្នុងកម្មវិធីជប់លៀង។ ដោយគិតថាពីធីជប់លៀងនោះ ដូចជាផលិតផល និងការអញ្ជឺញដូចជាការធ្វើ Marketing។

ផលិតផលរបស់អ្នក គឺពិធីជប់លៀង ហើយ Marketing គឺជាការដែលអ្នកអញ្ជឹញភ្ញៀវ ដើម្បីចូលរួម។

– លោក Nathan Ellering គ្មានម៉ាឃីតធីង អ្នកមិនអាចលក់ផលិតផលរបស់អ្នកបានទេ។ នេះគឺជាហេតុដែលអាជីវកម្មជាច្រើនបានចំណាយ លើក Marketing Strategy ។

ការណែនាំនេះ និងលើមកពិភាក្សានៅខាងក្រោយ ថាហេតុអ្វីបានជា Marketing មានសារៈសំខាន់ ក្នុងការបង្កើតចំណូលសម្រាប់អាជីវកម្មរបស់អ្នក។

អ្វីជាគោលបំណងរបស់ Marketing?

មួយក្នុងចំណោមនៃហេតុផលដ៏សំខាន់ ដែលគ្រប់អាជីវកម្មត្រូវការធ្វើទីផ្សាផលិតផល និងសេវាកម្មរបស់ពួកគេ គឺដើម្បីទាញយកនៅផលចំណេញពីសម្មភាពរបស់អតិថិជន។

គោលបំណង Marketing គឺដើម្បីមានឥទិ្ធពលជាផលចំណេញពីសកម្មភាពរបស់អតិថិជន។

– Nathan Ellering ក្រុមហ៊ុន និង Brand ធ្វើ Marketing ដើម្បីឲ្យប្រាកដថា ពួកគេនៅតែបន្តទៅមុខជាមួយនឹងភាពជោគជ័យ។ គោលបំណងខ្លះរបស់ Marketing គឺត្រូវបានណែនាំដូចខាងក្រោមៈ

  1. Marketing មានភាពប្រាកដថា ម៉ាកយីហោ (Brand) និងក្រុមហ៊ុន អាចបង្កើតនៅចំណូលបាន។ អ្នកជំនាញ សម្រេចនូវគោលដៅនេះបានដោយអនុវត្តនៅបច្ចេកទេសជាច្រើន ដើម្បី drive traffic, convert leads, improve sales និងនាំក្រុមហ៊ុនអោយដើរឆ្ពោះទៅមុខ។
  2. Marketers តែងតែផ្តោតលើការផ្តួចផ្តើមគំនិត Marketing ដែល lead to revenue  តាមរយៈវិធីសាស្រ្ត Marketing Funnel។

For instance, អាជីកម្មត្រូវទទួលស្គាល់ថាវត្តមានអ៊ីនធឺណិត គឺជាសារៈសំខាន់របស់ website traffic ដែលបានដើរតួនាទីជា lead indicator នៃការបង្កើតចំណូល។

សម្រាប់អាជីវកម្ម Online វានឹងមិនអាចទៅរួចបានទេ ដែលអ្នកអាចធ្វើអោយមានឥលិ្ធពលទិញ ដោយគ្មាន website traffic.

  • zero website visitors = zero purchases = zero revenue = zero business growth

ប្រសិនបើ no visitor គឺមានន័យថា no purchase។ នោះនឹងធ្វើអោយលទ្ធផល Zero revenue នាំអោយអាជីវកម្មគ្មានការរីកចម្រើន។ ផ្ទុយមកវិញ the high conversion rate of visitors into customers is crucial to the success of a business.

many website visitors = business opportunity for many purchases = revenue generation = business growth

Good marketing aligns with the objectives of the business.

Marketing ជួយជំរុញអោយអាជីវកម្មរីកចម្រើនដោយរបៀបណា

គីមាន 4 ធាតុសំខាន់ ដែលMarketing ជួយធ្វើអោយអាជីវកម្មមានការរីកចម្រើន៖

  1. Voice of the market (research): តាមរយៈ Marketing អាជីវកម្មអាចទទួលបាននូវព័ត៌មានទីផ្សារ ដែលជាផ្នែកបើកផ្លួវអោយអាជីវកម្មឆ្ពោះទៅមុខបាន។ ម្យ៉ាងទៀត ម៉ាឃីតធីងមានទំនាក់ទំនងក្នុងការស្រាវជ្រាវទីផ្សារ ដែលធ្វើអោយកាន់តែយល់ច្បាស់ អំពីផលិតផល ឬសេវាកម្ម ដែលជាសេចក្តីត្រូវការរបស់អតិថិជន។
  2. Market penetration (acquisition): ម៉ាឃីតធីងយុទ្ធសាស្ត្រប្រើប្រាស់ទៅតាមដំណាក់កាលអតិថិជន ដែលមានលទ្ធភាពធ្វើអោយគោលដៅអតិថិជនក្លាយជាអ្នកប្រើប្រាស់។
  3. Market Enablement (positioning): ដំណើរការភាពជាម្ចាស់ការលើសកម្មភាពម៉ាឃីតធីងដូចជា content creation, content storage, sales communication, និង content analytics ដែលនេះបង្កើតអោយបាននូវប្រសិទ្ធភាព និងពង្រឹងបានភាពស៊ីចង្វាក់រវាង ផ្នែកលក់ និងម៉ាឃីតធីង។
  4. Customer success (retention): Marketing ឥល្ធិពលធ្វើអោយអ្នកទិញ​ នៅតែជាអាចជាអតិថិជនយូរអង្វែង។ Marketing មានឥទ្ធិពលទាំងគ្រប់ផ្នែកទាំងអស់ នៃ Marketing funnel ដែលកំណត់ចាប់អ្នកមិនធ្លាប់ស្គាល់រហូតដល់បានសាកល្បង និងបានទិញ ហើយក៏ទិញម្តងទៀត។

The Importance Of Marketing For Businesses: 10 Reasons To Invest

អាជីវកម្មត្រូវការយល់អំពីសារៈសំខាន់របស់ Marketing និងផ្តល់នូវការយកចិត្តទុកដាក់់ដែលវាសមនិងទទួលបាន។ ខាងក្រោមនេះ គឺជា ១០ ហេតុផល ដែលចាំបាច់ក្នុងការចំណាយធ្វើ Marketing៖

  1. Attention (ការទាក់ទាញចំណាប់អារម្មណ៍)
  2. Engagement (ការចូលរួម)
  3. Reptation (កេរ្តិ៍ឈ្មោះ)
  4. Conversion
  5. Build Relationships (ការកសាងនៅទំនាក់ទំនង)
  6. To Inform (ការជូនដំណឹង)
  7. Data Collection (ការប្រើមូលនៅទិន្នន័យ)
  8. Research (ការស្រាវជ្រាវ)
  9. Innovation (ការច្នៃប្រឌិត)

1. Attention (ការទាក់ទាញចំណាប់អារម្មណ៍)

ការទាក់ទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ អោយមកចាប់អារម្មណ៍លើផលិតផល និងសេវាកម្មរបស់អ្នក គឺជា គោលបំណងសំខាន់មួយក្នុងការចាប់ផ្តើមអាជីវកម្ម។ តើមានវិធីណាល្អប្រសើរជាងការដែលធ្វើអោយអតិថិជនងាកមកចំណាប់អារម្មណ៍មកលើផលិតផលថ្មី ឬផលិតផលដែលមានស្រាប់ ជាងការធ្វើ Marketing?

2. Engagement (ការចូលរួម)

គ្រប់អាជីវកម្មទាំងអស់ចង់អោយមនុស្សបានដឹង បានស្គាល់ នូវអ្វីដែលពួកគេផ្តល់ជូន និងការចូលរួមជាមួយផលិតផល និងសេវាកម្ម។ ដូចដែលអ្នកបានធ្វើការដាក់បង្ហាញផលិតផល និងសេវាកម្មរបស់អ្នក មនុស្សបានយល់ដឹងពីវា និងកត់ចំណាំវានៅក្នុងចិត្ត។ ជាលទ្ធផល នៅពេលដែលពួកគេមានតម្រូវការទំនិញ ឬសេវាកម្ម នោះផលិតផលរបស់អ្នកនិងត្រូវបានចងចាំ។ នៅក្នុងរយៈពេលដ៏វែង ការចូលរួមជាមួយអាជីវកម្មរបស់អ្នកនិងត្រូវបានកើនឡើង។

3. Reptation (កេរ្តិ៍ឈ្មោះ)

ជាទូទៅ មនុស្សពេញនិយមទិញនូវផលិតផល ឬសេវាកម្ម ពួកគេទុកចិត្ត និងដែលត្រូវបានសាកល្បង ហើយមានការពេញនិយមនៅក្នុងទីផ្សា។ នេះគឺជាអ្វីដែលគ្រប់អាជីវកម្មទាំងអស់ស្វែងរក និងត្រូវការ ៖ ភាពវិជ្ជាមាន កេរ្តិ៍ឈ្មោះរីកចម្រើន ដែលទាំងនេះ Marketing អាចជួយសម្រចបាន។

4. Conversion

នៅពេលមនុស្សបានចាប់ផ្តើមចាប់អារម្មណ៍មកអាជីវកម្មរបស់អ្នក នោះអ្នកនឹងអាចទាក់ទាញអតិថិជនបានកាន់តែច្រើន ហើយ Marketing strategy ដែលល្អនិងអាចផ្លាស់ប្តូរពួកគេអោយទៅជាអតិថិជនភក្តីភាព ដែលអាចបង្កើតការលក់ និងចំណូលបាន។

5. Build Relationships (ការកសាងនៅទំនាក់ទំនង)

នៅពេលដែល Marketing បាននាំមកនៅអ្វីដែលអតិថិជនចង់បាន និងស្វែករក នេះគឺជាការរីកចម្រើនមួយក្នុងទំនាក់ទំនងរវាងអ្នក និងអតិថិជនរបស់អ្នក។ ទំនុកចិត្ត ការជឿជាក់ ដែលពួកគេបានកសាងជាមួយនិងផលិតផល សេវាកម្ម គឺច្បាស់ណាស់ថាវាមានទំនាក់ទំនងគ្នា នូវអ្វីដែលអ្នកអាចផ្តល់ជូននៅក្នុងរយៈពេលខាងមុខទៀត។

6. To Inform (ការជូនដំណឹង)

ផ្យព្ធផ្សាយផលិតផលរបស់អ្នកទៅការសាធារៈអំពីអ្វីដែលអ្នកផ្តល់ជូន ហើយបន្ទាប់មកមនុស្សនឹងធ្វើការទិញផលិតផល ដែលពួកគេបានស្គាល់។

7. Data Collection (ការប្រើមូលនៅទិន្នន័យ)

នៅក្នុងដំណើរការ Marketing អាចជួយអ្នកក្តាបបាននៅទន្ទ័យអតិថិជន ដើម្បីប្រើសម្រាប់ ពង្រឹង កែសម្រួល ផលិតផលរបស់អ្នក Conversions និងបទពិសោធន៍អតិថិជន។

8. Research (ការស្រាវជ្រាវ)

Marketing បើកច្រកអោយអ្នក ជ្រៀតចូលទីផ្សា និងសិក្សាអំពីតម្រូវការរបស់អតិថិជន។ ការស្រាវជ្រាវនេះធ្វើអោយអ្នកអាចធ្វើអោយប្រសើរផលិត ឬសេវាកម្មរបស់អ្នកអោយស្របតាមតម្រូវការទីផ្សា។

9. Innovation (ការច្នៃប្រឌិត)

Marketing ផ្តោតទៅលើកិច្ចការដែលបង្កើនការលក់ ហើយធ្វើយ៉ាងណាអោយផលិតផល និងសេវាកម្ម ស្របតាមតម្រូវការអតិថិជន។ នេះអាចកំណត់បានថា Marketing មានតួនាទីច្រើន ដែលរួមបញូលទាំង 4Ps របស់Marketing.

គោលបំណងរបស់នាយកដ្ឋានម៉ាឃីតធីង

គោលបំណង Marketing គឺដើម្បីផលចំណេញ ហើយគោលបំណងនាយកដ្ឋាន Marketing គឺធ្វើយ៉ាងណាផ្តល់សកម្មភាពMarketing ដើម្បីធ្វើអោយគោលបំណង Marketing លេចចេញជារូបរាង។ នាយកដ្ឋាន Marketing អាចសម្រេចទៅបាន ដោយការប្រើប្រាស់នៅជំនាញរបស់អ្នកទីផ្សារ ដើម្បីផ្សព្ធផ្សាយ និងបង្កើតនៅបទពិសោជន៍ ដែលអាចនាំទៅរកអតិថិជនគោលដៅ។

នាយកដ្ឋាន Marketing ជាធម្មតារបៀបចំនូវយុទ្ធសាស្ត្រMarketing ដែលសមស្របជាមួយនឹងយុទ្ធសាស្រ្តអាជីវកម្ម ហើយសកម្មភាព Marketing ត្រូវបានប្រតិបត្តិ។