យុទ្ធសាស្រ្តទីផ្សារចំរុះ 4Ps (Marketing Mix)
The 4Ps គឺជា “Marketing Mix” មាន 4 សមាធាតុ Product, Price, Place និង Promotion ប្រើនៅពេល Marketing ផលិតផល និងសេវាកម្ម។ ជាធម្មតា ភាពជោគជ័យរបស់អ្នកទីផ្សារ និងអាជីវកម្ម តែគិតពិចារណ ធាតុទាំង4 នេះ នៅពេលបង្កើតគំរោងផែនការទីផ្សារ និងយុទ្ធសាស្រ្ត ដើម្បីធ្វើទីផ្សារអោយមានប្រសិទ្ធភាព និងចំគោលដៅអតិថិជនរបស់ពួកគេ។
បើទោះបីមាន “Marketing Mix” ផ្សេងទៀតជាច្រើនក៏ដោយ 4Ps នៅតែប្រើប្រាស់ទូទៅ និងជាមូលដ្ឋានក្នុងការបង្កើត Marketing Strategy ដ៏ជោគជ័យ។ នៅក្នុងអត្ថបទនេះ អ្នកនឹងសិក្សាបានច្រើនអំពីគោលបំណង និងការលំអិតអំពី 4Ps។
The 4Ps
Product (ផលិតផល ឬសេវាកម្ម)៖ គឺជាផលិតផល ឬសេវាកម្មដែលត្រូវធ្វើទីផ្សាទៅកាន់អតិថិជនគោលដៅ។ ជាទូទៅ ផលិតផលនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន មិនទាន់អាចបំពេញតម្រូវការទីផ្សារ ឬក៏ការផ្តល់ជូននៅកាន់អតិថិជននៅមានភាពដដែលៗ មិនមានភាពថ្មីសម្រាប់ពួកគាត់។ សាកស្រមៃថា អ្នកកំពុងសិក្សាលើផលិតផលរបស់អ្នក អ្វីដែលសំខាន់គឺការកំណត់នូវអតិថិជនសក្តានុពលរបស់អ្នក និងតម្រូវការរបស់ពីគេ។ នេះសំនួរខ្លះ សម្រាប់ពិចារណានៅពេលសិក្សាលើផលិតផល ដែលមានដូចជាៈ
តើផលិតអ្នកជាអ្វី?
តើផលិតអ្នកដំណើរការបែបណា? តើផលិតនេះត្រូវនឹងអ្វីដែលជាការខ្វះខាតរបស់អតិថិជន ឬក៏ផ្តល់នៅបទពិសោជន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ដែរឬទេ?
តើអតិថិជនគោលដៅសម្រាប់ផលិតរបស់អ្នកជានរណា?
អ្វីជាលក្ខណៈពិសេស និងភាពខុសប្លែកគ្នា រវាងផលិតអ្នក និងផលិតផ្សេងទៀត
Price (តម្លៃ) : គឺជាតម្លៃរបស់ផលិតផល ឬសេវាកម្ម។ នៅពេលធ្វើទីផ្សារ ផលិតផល ឬសេវាកម្ម វាពិតជាសំខាន់ក្នុងការកំណត់នៅតម្លៃ ដែលអាចជ្រៀតចូលទីផ្សាគោលដៅ និងសមស្របទៅតាមគោលដៅអាជីវកម្ម។ ការកំណត់តម្លៃខុសគ្នា អាចមានផលប៉ះពាល់ទៅភាពជោគជ័យជារួមនៃផលិតផល។ ជាឧទាហណ៍ប្រសិនបើ តម្លៃផលិតផលរបស់អ្នកខ្ពស់ពេក សម្រាប់អតិថិជនគោលដៅរបស់អ្នក នោះតិចតួចណានៃពួកគេដែលដែលទិញវា។ប្រសិនបើ តម្លៃផលិតផលរបស់អ្នកទាបពេក នោះអតិថិជនអាចគិតថាវាជារបស់សាមញ្ញ ពីព្រោះពួកគេយល់់ថាវាមានគុណភាពទាប ហើយដូចនេះនិងធ្វើអោយកាត់បន្ថយនៅប្រាក់ចំណេញគោលដៅ។
- ប្រសិនបើ តម្លៃផលិតផលរបស់អ្នកខ្ពស់ពេក សម្រាប់អតិថិជនគោលដៅរបស់អ្នក នោះតិចតួចណានៃពួកគេដែលដែលទិញវា។
- ប្រសិនបើ តម្លៃផលិតផលរបស់អ្នកទាបពេក នោះអតិថិជនអាចគិតថាវាជារបស់សាមញ្ញ ពីព្រោះពួកគេយល់់ថាវាមានគុណភាពទាប ហើយដូចនេះនិងធ្វើអោយកាត់បន្ថយនៅប្រាក់ចំណេញគោលដៅ។
ដើម្បីកំណត់នូវតម្លៃមួយដែលល្អប្រសើរ អ្នកត្រូវតែស្គាល់ច្បាស់ពីគោលដៅអតិថិជនរបស់ និងឆន្ទៈក្នុងការទិញផលិតផលរបស់អ្នក ។
នេះសំនួរខ្លះ សម្រាប់ពិចារណានៅពេលសិក្សាលើតម្លៃ ដែលមានដូចជាៈ
- តើតម្លៃចន្លោះណា ដែលគូប្រកួតជែងអ្នកបានដាក់?
- តើតម្លៃចន្លោះណា សម្រាប់អតិថិជនគោលដៅរបស់អ្នក?
- តើតម្លៃចន្លោះណា ដែលខ្ពស៉ពេកសម្រាប់អតិថិជនរបស់អ្នក?
- តើតម្លៃចន្លោះណា ដែលទាបពេកសម្រាប់អតិថិជនអ្នក?
- តើតម្លៃណា ដែលសាកសមសម្រាប់ទីផ្សាគោលដៅរបស់អ្នក?
Place (ទីតាំង) គឺជាកន្លែង ទីតាំងដែលអ្នកលក់ផលិតផល និងទីតាំងអាជីវកម្ម ដែលអ្នកប្រើដើម្បីទំនាក់ទំនងជាមួយអតិថិជន។ ការស្វែករកនូវទីតាំងល្អ ត្រឹមត្រូវ ដើម្បីចូលទីផ្សារ និងលក់នូវផលិតផលរបស់អ្នក គឺជាកត្តាសំខាន់ នៅក្នុងការឈានទៅដល់អតិថិជនគោលដៅរបស់អ្នក។ ប្រសិនបើអ្នកដាក់ផលិតផលរបស់អ្នកទីកន្លែងដែលអតិថិជនគោលដៅមិនអាចទៅដល់ ពិបាករក នោះអាជីវកម្មរបស់អ្នកនឹងទំនងមិនអាចមានការលក់ប្រសើរនោះទេ។ ទីតាំងល្អ អាចជួយអោយអ្នកងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅ និងជួយជំរុញអោយអាជីវកម្មរីកចម្រើនឆាប់រហ័ស។ ដើម្បីសម្រេចថាទីតាំងបែបណាសាកសមសម្រាប់ផលិតរបស់អ្នក ក្នុងការចូលទីផ្សារ និងលក់ អ្នកគួរតែពិចារណា និងសិក្សា អំពីថាតើអតិថិជនគោលដៅរបស់អ្នកមានអរិយាបទទិញបែបណា? នេះសំនួរខ្លះ សម្រាប់ពិចារណា នៅពេលសិក្សលើទីកន្លែងដែលមានដូចជាៈ
- តើផលិតរបស់អ្នកលក់នៅទីណា?
- តើអតិថិជនគោលដៅរបស់អ្នកមានឥរិយាបទទិញបែបណា?
- តើច្រកចែកចាយបែបណាល្អបំផុតដើម្បីអាចឈានទៅដល់ទីផ្សាគោលដៅរបស់អ្នក?
Promotion គឹជារបៀបដែលអ្នកផ្សព្ធផ្សាយផលិតផល ឬសេវាកម្មរបស់អ្នក។ ការផ្សព្ធផ្សាយផលិតផលមានច្រើនវិធីខុសៗគ្នា តាមវិធីសាស្រ្ត Traditional ដែលមានដូចជា word of mouth(ការនិយាយតៗគ្នា), Print advertisement(ការបោះពុម្ពុផ្សាយ, និង ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍**។** នៅសម័យឌីជីថល អ្នកអាចបង្កើត Online Marketing Campaigns ដើម្បីផ្សាព្ធផ្សាយផលិតផល និងប្រើប្រាស់ដូចជា content marketing, email marketing display ads និង social marketing ជាដើម។ នេះសំនួរខ្លះ សម្រាប់ពិចារណានៅពេលសិក្សាលើការផ្សព្ធផ្សាយផលិត ដែលមានដូចជាៈ
- តើពេលណាល្អ សម្រាប់ Reach ទៅកាន់អតិថិជនគោលដៅអ្នក?
- តើំប្រព័ន្ធផ្សព្ធផ្សាយបែបណា ដែលមានប្រសិទ្ធភាពទៅកាន់អតិថិជនគោលដៅអ្នក?
- តើ Marketing messages បែបណាទៅកាន់អតិថិជនគោលដៅអ្នក?
- តើវិធីសាស្រ្តផ្សព្វផ្សាយណា ដែលទាក់ទាញបំផុតសម្រាប់ទស្សនិកជនគោលដៅរបស់អ្នក។
យុទ្ធសាស្រ្តទីផ្សារចំរុះ (Marketing Mix) ផ្សេងៗទៀត
មិនមែនមានតែ 4Ps ដែលជា Marketing Mix ដែលត្រូវបានប្រើប្រាស់សព្ធថ្ងៃនេះទេ។ Marketing Mixes ផ្សេងៗទៀត មានដូចជា 5Ps, 7Ps និង 5Cs។ ថ្វីត្បិតតែ ឃើញរួមមានរួមបញ្ជូលធាតុ 4Ps ជាមួយ ក៏ប៉ុន្តែវាមានធាតុខុសប្លែកៗមួយចំនួនដែលមានសារៈសំខាន់នៅក្នុងដំណើរការMarketing.