ឌីជីថលម៉ាឃីតធីង គឺជាការធ្វើទីផ្សារផលិតផលរបស់អ្នកតាមរយៈឌីជីថល។ វាពាក់ព័ន្ធម៉ាឃីតធីងតាមរយៈអនឡាញមធ្យម និងអាចត្រូវបានយល់ថាមានលក្ខណៈផ្ទុយពីម៉ាឃីតធីងប្រពៃណី។
ឌីជីថលម៉ាឃីតធីងបង្កើតបាននូវបច្ចេកវិទ្យាម៉ាឃីតធីងទំនើប និងការកំណើននិន្នាការម៉ាឃីតធីង ដូច្នេះហើយវាមានសារៈសំខាន់ក្នុងស្វែងយល់អំពីមូលដ្ឋានគ្រឺះឌីជីថលម៉ាឃីតធីង។
1. Search Engine Optimization (SEO)
Search Engine Optimization ជាការបង្កើនប្រសិនភាព website និង មាតិកា ដើម្បីធ្វើអោយមានភាពប្រសើរឡើងក្នុងការ Search។
- ពាក្យគន្លឺះ Keyword research
- គុណភាពមាតិកា Content Quality
- ពង្រឹងលើបទពិសោធន៍អ្នកប្រើប្រាស់ Enhancing user experience
- តាមដានការវិភាគ
វាជំរុញបន្ថែមនូវ លទ្ធភាពមើលឃើញ និង លំដាប់ថ្នាក់ ក្នុងលទ្ធផលបង្ហាញ ដើម្បីទទួលបាននៅអ្នកចូលទស្សនាលើគេហទំព័រច្រើន ដែលជួយអោយលទ្ធភាព Conversion កាន់តែច្រើន។
SEO គឺជាវិធីសាស្ត្រ Organic ដែលទាក់ទាញអ្នកទស្សនាកំពុងស្វែករកផលិតផល ឬសេវាកម្មរបស់អ្នក ប៉ុន្តែដំណើរការនេះ វាត្រូវការចំណាយពេលច្រើនដើម្បីសម្រេចបាន។ វាប្រហែលអាចជា2-3ខែ មុនពេលអ្នកទទួលបានលទ្ធផល ក៏ប៉ុន្តែប្រសិនបើការអនុវត្តន៏ ជាមួយភាពស្ថិតស្ថេរ អាចធ្វើអោយអ្នកទទួលបានលទ្ធផលជាទីគប់ចិត្ត។
2. Search Engine Marketing (SEM)
Search Engine Marketing (SEM) សំដៅលើការផ្សព្ធផ្សាយនៅគេហទំព័រ តាមរយៈការបង់លុយសម្រាប់ការផ្សព្ធផ្សាយ។ ទម្រង់ SEM ដែលពេញនិយមបំផុត គឺ Pay-Per-Click advertising ដែលដូចទៅនឹងប្រភេទពាណិជកម្មដែលអ្នកបានឃើញនៅលើ Google, Facebook, និងបណ្តាសង្គមផ្សេងៗទៀត។
ជាមួយ SEM, Marketer ត្រូវកំណត់ Target Keywords និង ដាក់ការដេញថ្លៃ (place a bid)។ ចំណែក PPC ads ដែលបង្ហាញនៅផ្នែកខាងលើបង្អស់នៃ Search results គឺគ្រន់តែ អ្នកផ្សាព្ធផ្សាយចំណាយនៅពេលដែលមាន searcher enter a a matching keyword។
សារៈប្រយោជន៍សំខាន់នៃ SEM គឺអ្នកនិងទទួលបានលទ្ធផលពីការផ្សព្ធផ្សាយលឿនជាង SEO។ ម្យ៉ាងទៀត វាអាចនឹងត្រូវចំណាយអស់ថ្លៃ ប្រសិនបើអ្នកមិនមានយុទ្ធសាស្ត្រល្អក្នុងការប្រតិបត្តិវា។
3. Content Marketing
ដោយការបង្កើតនូវមាតិកាដែលមានសារៈប្រយោជន៍ និងមានតម្លៃ រួមជាមួយនឹងគុណភាព អ្នកនឹងទទួលបាននៅការជឿទុកចិត្ត និងបង្កើនបានការចូលរួម Engagement។ មាតិការអាចមានទម្រង់ដូចជា
- blog posts
- អត្ថបទវែងៗ
- វីឌីអូ
- ក្រាហ្វិក
ជាជាងកាលដែលផ្តោតតែការជំរុញការលក់ដោយផ្ទាល់តែមួយមុខ Content Marketing ក៏អាចផ្តល់នៅពត៌មាន ការកំសាន្ត និងក៏អាចដោះស្រាយនៅផ្នែកខ្លះដែលអតិថិជនជួបបញ្ហា។ នាពេលខានមុខ វានឹងអ្នកអាចភ្ជាប់ទំនាក់ទំនងរវាងអាជីវកម្មជាមួយអតិថិជន ដែលអាចឈានដល់ក្លាយជាអតិថិជនប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នកផងដែរ។
Content Marketing ជាឧបរករណ៍កសាងទំនាក់ទំនងពីអតិថិជន បង្កើនEngagement និងជំរុញ SEO ដែលទាំងអស់នេះទទួលបានលុះត្រាតែមានការអនុវត្ត ប្រតិបត្តិការមួយទៀងទាត់ ជាមួយនិងមាតិការថ្មីជាប្រចាំ។ តាមរយៈការស្ទង់មតិដោយ Content Marketing Institute 75% នៃអ្នកឆ្លើយតប បង្ហាញថា Content Marketing មានសារៈសំខាន់ក្នុងការកសាងនៅទំនប់ចិត្តម៉ាយេហោ (Brand) និង Awareness។
4. Social Media Marketing ( SMM)
សម្រាប់ យុទ្ធសាស្រ្ត Digital Marketing មួយនេះ គឺជាការប្រើប្រាស់នូវ បណ្តាយសង្គម ( Social Media Platforms ) ដើម្បីបង្កើត Brand Awareness និងផ្សព្ធផ្សាយផលិតផល និងសេវាកម្ម ឆ្ពោះទៅកាន់អតិថិជនគោលដៅ។ ការចេញមាតិកាបានទៀងទាត់ នឹងជំរុញអោយ website traffic ដែលជាផ្លូវធ្វើអោយមានទំនាក់ទំនងជាមួយអតិថិជន និងបង្កើតការលក់។
Social Media Marketing ចាប់ផ្តើមដោយការជ្រើសរើស platform ដែលត្រឹមត្រូវសម្រាប់អតិថិជនរបស់អ្នក និងបង្កើតមាតិកាសម្រាប់ពួកគេ Engaging ដោយការចែករំលែកនូវមាតិកាដ៏មានគុណតម្លៃ។
អ្នកក៏អាចប្រើប្រាស់ Paid Advertising នៅលើបណ្តាសង្គម ដើម្បីកំណត់អោយកាន់តែប្រសើរឡើងនៅ អ្នកប្រើប្រាស់គោលដៅ ដោយផ្អែកលើ ប្រជាសាស្ត្រ ចំណូលចិត្ត និងឥរិយាបទ។
ផ្នែកសំខាន់នៃ Social Media Marketing គឺមូលដ្ឋានទស្សនិកជនដ៏ធំដែលជួយធ្វើអោយ ម៉ាកផលិតផលរបស់អ្នកទៅកាន់ ទស្សនិកជនជាសកល។ អ្នកក៏អាចប្រើប្រាស់ទិន្នយដែលអ្នកប្រមូលបាន អោយកាន់តែច្បាស់ និងការកំណត់គោលដៅដោយខ្លួនឯង។
ម្យ៉ាងទៀត អ្នកអាចនឹងពិបាក ដើម្បីឈរជើងខ្លាំងនៅលើ Platform ទាំងនោះ ក៏ព្រោះតែមានមាតិកាជាច្រើននៅទីនោះ ហើយអ្នកស្ថិតនៅលើ Third-Party Platform ដែលគ្រប់យ៉ាងគឺ algorithms or policies។
5. Affiliate Marketing
នៅពេលអ្នកប្រើប្រាស់យុទ្ធសាស្រ្តមួយនេះ គឺអ្នកអនុញ្ញាតអោយអ្នកដ៍ទៃ ផ្សព្ធផ្សាយផលិតផលរបស់អ្នកតាមរយៈ Tracking Link ដែលផ្តល់អោយនូវកម្រៃជើងសារ នៅពេលពួកគេលក់ផលិតផលបាន។
Affiliate Marketer ផ្សព្ធផ្សាយ Link ទាំងនោះ តាមរយៈ Email lists, website content, YouTube និង Online Marketing Platforms ផ្សេងៗជាច្រើនទៀតដែលពួកគេមាន។ នៅពេលអ្នកទិញ បានចុកលើ Affiliate link និងបានទិញទំនិញ នោះ Marketer និងទទួលបានប្រាក់កម្រៃជើងសារពីការលក់នេះ។
Shopify គឺជាឧទាហរណ៍មួយគ្រប់គ្រន់ដែលអាចយល់បាន វាបានគ្រប់គ្រង ទាក់ទាញបាន affiliate ជាច្រើន ជាមួយនឹងការផ្តល់នៅកម្រៃជើងសាររហូតដល់ $2,000 ក្នុងមួយដង។
6. Email Marketing
នេះគឺជាយុទ្ធសាស្រ្តមួយដែលមានការពេញនិយមជាខ្លាំង និងប្រកបដោយប្រសិទ្ធភាព របស់ Digital Marketing។
វាដំណើរការដោយលើកទឹកចិត្តអោយអ្នកប្រើប្រាស់ Sign Up Email ដើម្បីប្រើប្រាស់ដោយអាចជាការសាកល្បងផលិតផល ឬសេវាកម្ម ហើយនៅពេលដែលអាជីវកម្មទទួលបាននូវ Email ច្រើន នោះអ្នកអាចចាប់ផ្តើមផ្ញើទៅEmail គោលដៅ ទៅតាម Segment។
គុណវិបត្តិដ៏ធំបំផុតរបស់Email Marketing គឺការអនុលោមតាមច្បាប់ និងប្រាកដថា ការប្រើប្រាស់ Email របស់អ្នកស្របតាម CAN-SPAM Act and General Data Protection Regulation (GDPR).
7. Mobile Marketing
Mobile Marketing ត្រួតត្រានូវ Digital Landscape។ វាផ្តោតទៅលើការឆ្ពោះទៅទីផ្សារគោលដៅ គឺទូរសព្ទ ឬក៏ទូរសព្ទឆ្លាតវ័យ ហើយគោលដៅនេះអាចសម្រេចទៅបានតាមរយៈបណ្តាយសង្គម ការផ្ញើសារ, អ៊ីម៉ែល ជាដើម។
Mobile Marketing គឺជាសកម្មភាពផ្សព្ធផ្សាយតាមរយៈ Mobile devices។ វាប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទថ្មី ដែលរូមមាន location services ដើម្បីធ្វើ Marketing Campaign ដោយផ្អែកលើទីតាំងបុគ្គលអ្នកអ្នកប្រើប្រាស់។
Mobile Marketing គឹជាវិធីដែលបច្ចេកវិទ្យាអាចប្រើប្រាស់ ដើម្បីធ្វើការផ្សព្ធផ្សាយទំនិញ សេវាកម្ម ទៅការអ្នកប្រើប្រាស់ដែលបានភ្ជាប់បណ្តាយ។