You are currently viewing អ្វីទៅជា Digital Marketing?

អ្វីទៅជា Digital Marketing?

  • Post category:Marketing

តើ Digital Marketing ហេតុអ្វីបានជាវាមានលក្ខណៈប្រសើរ?

ពួកយើង និងពិភាក្សាអំពីវានៅថ្ងៃនេះ។ យើងនិងលំអិតគ្រប់យ៉ាងដែលអ្នកត្រូវតែដឹង ក្នុងការចាប់ផ្តើមជាមួយ Digital Marketing ប៉ុន្តែដំបូងត្រូវដឹងថាហេតុអ្វីបានជាវាមានសារៈសំខាន់នៅក្នុងអាជីវកម្មនាពេលបច្ចុប្បន្ន។

សព្ធថ្ងៃ ការវិវត្តន៏នៃ Digital Marketing មានការរីកចម្រើនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនៅក្នុងវិស័យនេះ មានគម្រោងផែនការឈានដល់ 786.2 ពាន់លានដុល្លារអាមេរិក ទៅលើ Global Digital Advertising and Marketing Market 2026។ ដូចដែលយើងបានដឹង យុទ្ធសាស្រ្ត Traditional Marketing និងមិនមានទំងន់ដូចមុនទៀតហើយ។ មនុស្សជាច្រើនបានកំពុងប្រើប្រាស់អ៊ីនធឺណិត ហើយនេះគឺជាឳកាសមួយដ៏ធំសម្បើម ដែលអោយអាជីវកម្ម និងផលិតផល មានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងទៅអតិថិជនរបស់ពួកគេ។

Digital Marketing បានរីកលោតលាស់ជាខ្លាំង ដែលបានផ្លាស់ប្តូររបៀបធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន ដែលឥលូវនេះបានក្លាយជាតម្រូវការមួយយ៉ាងចាំបាច់សម្រាប់អាជីវកម្មគ្រប់ទំហំទាំងអស់ ត្រូវតែពង្រីកទីផ្សាររបស់ខ្លួននៅប្រព័ន្ធអ៊ីនធឺណិត។

ឧបមាថា អាជីវកម្ម ឬផលិតផលអ្នកបានរីកសាយភាយទៅកាន់អតិថិជនទូទាំងប្រទេស ឬសកលលោក ដោយត្រឹមតែយុទ្ធនាកាទីផ្សារមួយ ដោយជួយជំរុញអោយមានការចូលរួមរបស់អតិថិជនសក្តានុពលនៅក្នុងពេលភ្លាមៗ នោះការ Conversion នឹងមិនដូចរបៀបដែលអ្នកធ្វើពីមុននោះទេ។

ចំណុចសំខាន់របស់ Digital Marketing:

  • Digital Marketing ប្រើប្រាស់ Digital Channels ដើម្បីផ្សព្ធផ្សាយផលិតផល និងសេវាកម្ម
  • ជាការប្រើប្រាស់បច្ចេកទេស និងយុទ្ធសាស្ត្រ Digital Marketing ****ជួយអោយអាជីវកម្ម រីកសាយភាយទៅកាន់អតិថិជនគោលដៅ និង engage ជាមួយពួកគេ និងចុងក្រោយនោះជំរុញពួកគេអោយក្លាយជាអតិថិជន
  • Offline digital marketing រួមមាន Out-of-home-advertising, TV marketing និង Radio Marketing
  • ការរួមបញ្ជូលគ្នានូរ Online និង Offline Digital Marketing
  • ការចំណាយផ្សព្ធផ្សាយពាណិជកម្មឌីជីថលសកលលោក គឺឈានដល់ 835 ពាន់លានដុល្លារ នាឆ្នាំ2026

What Is Digital Marketing?

អ្នកតែងតែលឺឃ្លានេះជាញឹកញាប់ ប៉ុន្តែតើអ្វីជា Digital Marketing?

និយាយងាយៗ អោយស្រួលយល់ វាគឺជាវិធីសាស្ត្រផ្សព្ធផ្សាយដោយប្រើប្រាស់ ប្រព័ន្ធDigital ដែលមានដូចជា ការធ្វើSEO, PPC, Social Media, Email Marketing, Website, បង្កើត online ads to reach customer។ នៅក្នុងបណ្តំនេះ ក៏រួមបញ្ជូលផងដែលនូវ ការធ្វើ Marketing លើ Digital Devices ដូចជា ទូរទស្សន៍ ឬវិទ្យុ។

Digital Marketing ដែលមានប្រសិទ្ធភាពនឹងធ្វើអោយ Brand ម៉ាកយីហោរបស់អ្នក នៅចំពោះមុខអតិថិជន ដែលប្រើប្រាស់អ៊ីនធឺណិត និង បង្កើនភាពមើលឃើញ ដើម្បីបង្កើន engagement, click-throughs និង conversions។

Online Digital Marketing រួមមាន៖

  • Search engine optimization (SEO): បង្កើនប្រសិទ្ធភាពគេហទំព័រ លទ្ធភាពមើលឃើញ និងឈរលំដាប់លេខរៀងនៃលទ្ធផលបង្ហាញនៅលើ Google
  • Pay-per-click advertising (PPC): ការផ្សាព្ធផ្សាយដោយការបង់ប្រាក់ ដើម្បីឈរលំដាប់លេខរៀងនៃលទ្ធផលបង្ហាញនៅលើ Googleឬក៏ Social media platforms (បណ្តាយសង្គម) ផ្សេងៗទៀត
  • Social media marketing (SMM): បង្កើត និងចែករំលែកមាតិកានៅលើបណ្តាយសង្គម ដូចជា Facebook, Tik Tok, និង Instagram ដើម្បីបង្កើន Brand awareness និង Engagement
  • Content marketing: បង្កើត និងចែករំលែកមាតិកាដែលមានគុណតម្លៃ ទៅតាមទម្រង់ផ្សេងៗដូចជា Blog Posts, E-books, Video ទាំងអស់នេះទាក់ទាញ ក៏ដូចជារក្សាអតិថិជនគោលដៅ
  • Leveraging traditional offline media for advertising: ប្រើប្រាស់ radio and TV marketing, billboard advertising, print, and in-person events

អ្នកវិភាគព្យាករណ៍ថាការចំណាយផ្សព្ធផ្សាយពាណិជកម្មឌីជីថលសកលលោក នឹងកើនដល់ 835 ពាន់លានដុល្លារ នៅឆ្នាំ2026 ដោយការចុក និងការដាក់បង្ហាញពាណិជកម្ម ដែលជាទម្រង់លោចធ្លោ និងពេញនិយមជាងបំផុត។

Offline digital marketing រួមមាន៖

  • Out-of-home advertising:  នេះពាក់ព័ន្ធនិងការប្រើប្រាស់ Billboards (ផ្ទាំងផ្សាព្ធផ្សាយ), Transit ads ឬក៏ប្រព័ន្ធផ្សព្វផ្សាយ ដែលមើលឃើញ តាមទម្រង់ផ្សេងៗទៀត ដើម្បីផ្សព្ធផ្សាយ ផលិតផលរបស់អ្នក។ នេះអាចជាវិធីសាស្ត្រដ៏ល្អបំផុតមួយ ដើម្បីធ្វើអោយការផ្សព្ធផ្សាយទៅកាន់អតិថិជនបានទូលំទូលាយ និងបង្កើតនូវផ្ទាំងរូបដ៏ចំណាប់អារម្មណ៍ខ្លាំង។
  • TV marketing: ជាកន្លែងដែលអ្នកផ្សព្ធផ្សាយផលិតផលរបស់អ្នក នៅលើទូរទស្សន៍ ឬក៏ជាការដាក់ Sponsor លើកម្មវិធីចាក់ផ្សាយលើទូរទស្សន៍។
  • Radio marketing: ជាការឈុតខ្លី ពាណិជកម្ម ផ្សាព្ធផ្សាយផលិតផលរបស់អ្នកទៅកាន់អ្នកស្តាប់។

អ្នកអាចប្រើប្រាស់ Digital Marketing Online & Offline រួមបញ្ជូលគ្នា ដើម្បីសម្រេចបាននៅយុទ្ធសាស្រ្តគ្រប់គ្រង់ជ្រុងជ្រោយសម្រាប់អាជីវកម្មរបស់អ្នក។ បច្ចេកទេស និងយុទ្ធសាស្រ្តទាំងនេះ ជួយអោយក្រុមហ៊ុនទទួលបានអតិថិជនសំខាន់ៗ និងធ្វើកិច្ចការជាមួយពួកគេ ដើម្បីឈានក្លាយជាអតិថិជនភក្តីភាពនាពេលអនាគត។

ហេតុអ្វី Digital Marketing មានលក្ខណៈល្អប្រសើរសម្រាប់អាជីវកម្ម?

សព្ធថ្ងៃ ក្រុមហ៊ុនអាជីវកម្មជាច្រើនបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ឬដាក់បញ្ជូលបន្ថែមនូវ Digital Marketing ដែលនេះកាន់តែធ្វើអោយ ក្រុមហ៊ុនដែលបង្កើតនូវប្រព័ន្ធ Digital ទាំងនោះ ដូចជា Google Facebook YouTube, TikTok រកចំណូលបានកាន់តែច្រើនជាងក្រុមហ៊ុន Traditional Media។

ទន្ទឹមនឹងនេះ កំណើននៃការប្រើប្រាស់ Mobile devices ក៏មានការកើនឡើងជាខ្លាំង។ អ្នកអាចគ្រន់តែមើលនៅគ្រប់ទីកន្លែងសព្ធថ្ងៃនេះ ដូចជា តូបលក់ទំនិញ ហាងកាហ្វេ, និងកន្លែងសាធារណៈផ្សេងៗទៀត យើងនឹងឃើញមនុស្សមានការពេញនិយមប្រើប្រាស់ ទូរសព្ទ កុំព្យទ័រ ក្នុងលក្ខខណ្ឌផ្សេងៗគ្នា។

ដូចនេះយើងអាចប្រៀបប្រដូច ការផ្សាព្ធផ្សាយលើទូរសព្ទ ដូចទៅនឺង Mini Billboards ដែលយើងអាចមើលឃើញផ្ទាំងពាណិជកម្ម នៅពេលយើងប្រើប្រាស់អ្វីមួយបាន។

ខាងក្រោមនេះទិន្នន័យជាសកលគិតត្រឹមខែមករា ឆ្នាំ2023

យោងតាមទិន្នន័យបង្ហាញថាមាន៖

  • អ្នកប្រើប្រាស់ទូសព្ទប្រមាណជាង 5.44ពាន់លានអ្នក
  • អ្នកប្រើប្រាស់អ៊ីនធឺណិត ប្រមាណជាង 5.16ពាន់លានអ្នក
  • អ្នកប្រើប្រាស់បណ្តាសង្គម ប្រមាណជាង 4.76ពាន់លានអ្នក

ជាងនេះទៅទៀត ឧបករណ៍ដែលភ្ជាប់អ៊ីនធឺណិត នៅតែបន្តកើតមាន ខណៈពេលដែល ការបោះពុម្ភត្រូវបានកាត់បន្ថយ។

Digital Marketing គឺមានសារៈសំខាន់ ដើម្បីធ្វើអោយផលិតផល ឬសេវាកម្មរបស់អ្នកអាចនៅចំពោះមុខអតិថិជន ហើយដោយសារគោលដៅអតិថិជនរបស់អ្នកក៏នៅលើអ៊ីនធឺណិត ដូច្នេះអ្នកត្រូវតែនៅទីនេះផងដែរ។

ហើយក៏កុំគិតថា Digital Marketing សម្រាប់ប្រើប្រាស់តែអាជីវកម្មធំ ទោះបីជាហាងលក់ទំនិញខ្នាតតូចៗ ក៏សុទ្ធតែអាចទាញយកអត្ថប្រយោជន៍នៅក្នុងទម្រង់ខ្លះនៃការផ្សព្ធផ្សាយលើអ៊ីនធឺណិតផងដែរ។

ខាងក្រោមនេះ ជាអ្វីដែលអ្នកនឹងទទួលបានពី Digital Marketing៖

  • ទទួលបានទិន្នន័យច្រើន: ទទួលបានទិន្នន័យសំខាន់ៗពីអតិថិជននូវឥរិយាបទក្នុងការទិញ និងតម្រូវការពិតរបស់អតិថិជន។ យើងអាចប្រើប្រាស់នូវទិន្នយដែលទទួលបាន ធ្វើការវិភាគ ស្វែករកយុទ្ធសាស្រ្តដែលសមស្របទៅនឹងអ្វីដែលពួកគេត្រូវការ។
  • ផ្សាយទៅអតិថិជនធំទូលាយ ៖ Digital Marketing អាចធ្វើអោយផលិតផលអ្នករីកសាយភាយទៅកាន់អតិថិជនបានធំទូលាយ ជាងវិធិសាស្ត្រ Traditional Marketing។ ឧទាហរណ៍៖ ប្រព័ន្ធផ្សព្ធផ្សាយសង្គមដូចជា Facebook Tik Tok, Instagram មានរាប់ពាន់គណនីអ្នកប្រើប្រាស់សកម្ម ដែលធ្វើអោយអ្នកមានលទ្ធភាពផ្សាព្ធផ្សាយពាណិជកម្ម ទៅកាន់អ្នកប្រើប្រាស់ដែលជាគោលដៅផលិតរបស់អ្នក។
  • ប្រសិទ្ធភាពចំណាយ ៖ Digital Marketing មានតម្លៃសមរម្យជាង Tradition Marketing ដូចជា ការផ្សាយតាមទូរទស្សន៍ និងការបោះពុម្ភ ដែលត្រូវចំណាយច្រើន។
  • ផ្តល់ការចូលរួមកាន់តែច្រើន៖ អ្នកអាចប្រើប្រាស់ Social Media និង Content Marketing ដើម្បីធ្វើអោយអតិថិជនរបស់អ្នកអោយចាប់អារម្មណ៍ជាមួយផលិតផល និងសេវាកម្មរបស់អ្នក។ ឧទាហរណ៍៖ ដូចដែលយើងបានឃើញសព្ធថ្ងៃ ការបង្កើតមាតិកាផ្សព្ធផ្សាយ នៅលើបណ្តាសង្គម Facebook, Tik Tok មានការពេញនិយមប្រើប្រាស់ ដែលធ្វើអោយអតិថិជនឆាប់បានឃើញ និងស្គាល់ អំពីផលិតផល និងឈានដល់ការសម្រេចចិត្តទិញ។
  • ផ្តល់នូវលទ្ធផលច្បាស់លាស់៖ ជាមួយប្រព័ន្ធ Digital មានលទ្ធភាពបង្ហាញ និងផ្តល់អោយនៅទិន្នយលទ្ធផលបានច្បាស់លាស់ ដែលអាចជឿទុកចិត្តបាន សម្រាប់យកទៅវិភាគ។
  • ធ្វើអោយអាជីវកម្មអ្នកបន្តការប្រកួតប្រជែង៖ គូរប្រកួតប្រជែងរបស់អ្នកប្រាកដជាប្រើប្រាស់ Digital Marketing ដើម្បីទៅដល់អតិថិជនគោលដៅ ដូច្នេះអ្នកមិនអាចចាកឆ្ងាយពីនេះបានទេ ប្រសិនអាជីវកម្មនៅតែបន្ត។

ប្រើប្រាស់យុទ្ធសាស្ត្រ Digital Marketing អាចធ្វើអោយអ្នកពង្រឹងបន្ថែមបានលើជំរុញផលិតផលទៅលើទីផ្សា ការទាក់ទាញ់អតិថិជនគោលដៅ និងបង្កើនចំណូលសម្រាប់អាជីវកម្ម។